ប្រវត្តិនៃហ្គេមរ៉ូឡែតនៅលើពិភពលោក



រ៉ូឡែត ត្រូវបានបង្កើតឡើងដោយលោក Blaise Pascal ជាគណិតវិទូជនជាតិបារាំង និងមានប្រជាប្រិយភាពដោយព្រះសង្ឃ Dominican ។ រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត គឺវាបានកើតចេញមកពីល្បែងបុរាណពីរប្រភេទគឺ Portique និង Hoca ។ ហើយហ្គេមមួយប្រភេទនេះ ចាប់កំនើតនិង បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ 1716 នៅ Bordeaux ។ បន្ទាប់ពីមានការកែប្រែនូវកង់បង្វិលនិង ច្បាប់នៃការលេងមួយចំនួនរបស់វា រ៉ូឡែតបានឈានដល់រចនាសម្ព័ន្ធបែបបច្ចុប្បន្នរបស់វានៅឆ្នាំ 1790 ។ ចាប់តាំងពីពេលនោះមក វាបានក្លាយជាល្បែងដ៏ពេញនិយមមួយនៅក្នុងផ្ទះល្បែង និងនៅតាមកាស៊ីណូនៅអឺរ៉ុប ។

គំនិតរបស់ Pascal គឺមិនមែនបង្កើតវាមកដើម្បីធ្វើជាហ្គេមសំរាប់កាស៊ីណូទេខណៈពេលដែលគាត់កំពុងព្យាយាមរចនាម៉ាស៊ីនចលនាថ្មីមួយហើយវាក៏បានកើតជារ៉ូឡែតនៅឆ្នាំ 1655 ។ នេះគឺជាម៉ាស៊ីនដែលដំណើរការដោយមិនប្រើប្រាស់ប្រភពថាមពលខាងក្រៅ ។ ទោះបីជាវាមិនយល់ស្របនឹង ច្បាប់នៃរូបវិទ្យាក៏ដោយក៏លោក Pascal នៅតែប្រឆាំង នឹងបានបង្កើតនូវ ក្បួនច្បាប់សំរាប់លេងវាចេញមក ។ ដើមឡើយការពិសោធន៍ របស់គាត់មិនមានប្រសិទ្ធភាពទេប៉ុន្តែបានធ្វើឱ្យវា ក្លាយជាហ្គេម ថ្មីមួយប្រភេទដ៏ពេញនិយមនៅក្នុង បណ្ដាហ្គេមល្បីក្នុងកាស៊ីណូនៅអឺរ៉ុប ។

រឿងដ៏គួរឱ្យចាប់អារម្មណ៍នោះគឺ កង់រ៉ូឡែតមិនមានសូន្យទេ រហូតដល់ពាក់កណ្តាលសតវត្សទី 19 ។ ប៉ុន្តែនៅឆ្នាំ 1842 បងប្អូនប្រុសនិង សហគ្រិនពីរនាក់ គឺលោក Francois និង Lois Blanc បានបន្ថែមលេខសូន្យតែមួយ (0) ហើយឧទ្ទិសវាដល់ស្តេច Charles III នៃ Monaco ។ លេខសូន្យត្រូវបានបន្ថែមតាំងពីពេលនោះ មករហូតដល់សព្វថ្ងៃ ។

នៅពេលនោះ ព្រះរាជាណាចក្រកំពុងឆ្លងកាត់ វិបត្តិហិរញ្ញវត្ថុ ហើយលោក Charles បានមើលឃើញថា ហ្គេមរ៉ូឡែត គឺជាឱកាសក្នុងការ បង្កើតប្រាក់ចំណូល ។ គាត់បានអនុញ្ញាតឱ្យប្រជាជននៃ Monaco លេងហ្គេមនៅក្នុងកាស៊ីណូ ។ រ៉ូឡែតបានក្លាយជាផ្នែកមួយ នៃវប្បធម៌របស់ Monte Carlo ទោះបីជាប្រទេសបារាំង បានហាមឃាត់ការលេងល្បែងគ្រប់ប្រភេទក៏ដោយ ។ ហើយវាបានរីករាលដាលយ៉ាងខ្លាំទៅកាន់ សហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ 1800 ។ ប៉ុន្តែលើកនេះ លេខសូន្យទ្វេ (00) ត្រូវបានបន្ថែមដើម្បីបង្កើត កង់របស់អាមេរិចនាពេលបច្ចុប្បន្ន ។ <<អានតរ>>​ ​ រ៉ូឡែត Online

No comments:

UFA88CAMBODIA CASINO ONLINE

Bayern Munich ត្រលប់មករកភាពល្អបំផុតរបស់ពួកគេវិញ Raheem Sterling ធ្លាក់ចុះសម្រាប់ Graham Potter: ការពិនិត្យចុងសប្តាហ៍

ពួកគេបានឆ្លងកាត់ការប្រកួតចំនួនប្រាំបីជុំ និងស្ទើរតែពីរខែនៃការប្រកួតក្នុងលីក ប៉ុន្តែទីបំផុត Bayern Munich គឺជាកន្លែងដែលពួកគេរំពឹងថានឹងមានរដូវ...

UFA88CAMBODIA CASINO ONLINE